- កញ្ចក់គ្មានប្រយោជន៍អ្វីសំរាប់មនុស្សខ្វាក់ឡើយ។
- ធម្មជាតិដ៏ល្អស្រស់បំព្រង មិនមែនជាទីដែលគួរឲ្យត្រេកត្រអាលសំរាប់មនុស្សខ្វាក់ទេ។
- ក្នុងលោកនេះគ្មានអ្វីដែលបរិសុទ្ធនោះទេ។
- ចូលកុំយល់ថាភាពជោគជ័យរបស់អ្នក ជាសេចក្តីសុខសំរាប់តែខ្លូនអ្នកឲ្យសោះ។ ហេតុអ្វី? ព្រោះបើអ្នកគិតថាវាមានសារសំខាន់សំរាប់តែអ្នក នោះអ្នកប្រាកដជាមិននឹកនាដល់សេចក្តី វិនាសអន្តរាយនៃប្រយោជន៍អ្នកដទៃឬសង្គមជាតិអ្វីឡើយពោលគឺអ្នកមិន ខ្វល់អំពីផលប៉ះពាល់ផ្សេងៗដល់ អ្នកដទៃ ទាំងខាងកាយ និងចិត្ត។
- គួរបង្កើនគុណភាព ឬបង្កើនបរិមាណ?
- រូបរាង មិននៅគង់វង្សយូរអង្វែងនោះទេ គឺវាប្រែប្រួលទៅតាមកាលវេលា វ័យ រោគា ព្យាធិ។
- ទ្រព្យសម្បត្តិទាំងអស់របស់យើងម្នាក់ៗជារបស់ក្រៅខ្លួន ចូរកុំរាប់បញ្ចូលវាជារបស់សំខាន់បំផុត សំរាប់យើងឲ្យសោះ។
- លុយជាវត្ថុដែលមនុស្សចង់បានចង់មានដើម្បីយកមកប្រើប្រាស់តែ យើងមិនត្រូវរកលុយក្នុងរូបភាពលុយប្រើប្រាស់យើងនោះទេ។
- វាគ្មានអ្វីប្លែកទេបើគ្រាន់មនុស្សចេះចាយលុយប្រើប្រាស់លុយនោះ រឿងដែលប្លែកនោះគឺមនុស្សត្រូវលុយប្រើ។
- អ្នកមិនត្រូវគិតអំពីលទ្ធផលនៃការប្រកួតប្រជែងថាអ្នកនឹងត្រូវឈ្នះឬបរាជ័យនោះទេ អ្នកគួរតែដឹងអំពីរបៀបក្នុងការប្រលងនិងស្វែងរកគន្លិះសំរាប់ជាដំណោះស្រាយដ៏សមស្រប។
- បើ ស្លូត គឺត្រូតែ ស្លូបូត មិនមែនស្លូតស្លាប់ទេ, ទន់ គឺត្រូវតែ ទន់ភ្លន់ មិនមែន ទន់ជ្រាយមាយាកលពុតនោះទេ, រឹង គឺត្រូវតែ រឹងប៉ឹង រឹងមាំ មិនមែន រឹងរូស នោះទេ។
- ល្អមួយណាដែលអ្នកគិតថាល្អចំពោះការតុបតែងកាយរបស់មនុស្ស (តែងខ្លូនដើម្បីឲ្យៈ -ល្អមើល, - ល្អគន់, -ល្អស្រស់ឆើតឆាយ)
- គ្មាននណាម្នាក់ស្រឡាញ់អស់ពីពោះ ស្មើនឹងក្តីស្រឡាញ់ដែលយើងមានចំពោះខ្លួនយើងឡើយ។
- យើងនៅតែជាមនុស្សមានតំលៃជានិច្ចកាលបើមានអ្នកដទៃនៅស្តីបន្ទោស ដាស់តឿន តិះទៀន រិះគន់យើង។
- កុំត្រេកអរក្នុងទីណាដែលខ្ពង់ខ្ពស់ពេក ព្រោះវាគ្រោះថ្នាក់ណាស់!
- ធ្មេញយើងអាចបំបែកអាហារដែលរឹងមាំធំៗឲ្យរលាយតូចល្អិតបានដោយងាយ តែយើងងាយប្រឈមនឹងបញ្ហាឈឺធ្មេញ ដែលបង្កឡើងដោយភាគតូចល្អិតរបស់អាហារនោះ។
- ម្ហូបឆ្ញាញ់ដែលយើងចូលចិត្តយើងអាចនឹងមិននឹកនាចង់ទទួលទានកាលបើយើងបានឆ្អែតស្កប់ស្កល់។
- សុខភាពផ្លូវចិត្ត+(កាយ)រឹងមាំនាំឲ្យមានឆន្ទៈបញ្ញាមោះមុតនិងគោលដៅរឹងមាំ។
- ការកកើតឡើងនិងការស្លាប់ទៅវិញរបស់មនុស្សគឺពុំបាននាំមកនិងនាំទៅនូវទ្រព្យសម្បត្តិចំណេះដឹងអ្វីសូម្បីតែបន្តិចគឺមានតែរូបកាយដ៏លស្អាតស្អំហើយនាំយកទៅវិញនូវរូបរាងដ៏គ្រោតគ្រាត។ដូចនេះបុគ្គលគ្រប់រូបពុំគួរមានចិត្តលោភលន់បំពារបំពានបៀតបៀនគ្នាកំណាញ់ទ្រព្យរបស់ឬចំណេះអី្វនោះទេពោលគឺត្រូវតែមានចិត្តទូលំទូលាយសប្បុរសដោយការធើ្វទានដល់ជនដែលខ្សត់ខ្សោយដើម្បីបាននូវសេចក្តីសុខចំរើន។
- ការតាំងចិត្តឲ្យបានល្អប្រសើរគឺប្រសើរជាជាងតាំងខ្លួនលើងដំកើងខ្លួនដោយសំអាងលើអំណាចពាក្យសម្ដីដ៏មានថ្វីមាត់។
- មនុស្សអាចមើលសព្វគ្រប់តែផ្នែកខាងមុខរបស់ខ្លួនតែប៉ុណ្ណោះតែមិនអាចមើលសព្វនូវផ្នែកខាងក្រោយនៃខ្លួនបានទេ។
- បើចង់បង្រ្កាបខ្លាត្រូវស្គាល់ពីចិត្តគំនិតវា តែមិនត្រូវធ្វើត្រាប់ឬស៊ីចុកតាមវាឡើយ។
- ការសាកល្បងជាចំនុចមួយដែលនាំឲ្យបានស្គាល់ពីភាពខ្លាំងនិងភាពខ្សោយរបស់យើង
ប៉ុន្តែចំនុចខ្លះយើងមិនគួរហ៊ានប្រថុយសាកល្បងនឹងវាទេព្រោះជីវិតយើងវាថ្លៃណាស់។ - មនុស្សដេកលក់ងាយដាស់ឲ្យភ្ញាក់ តែបើមនុស្សធ្វើពុតជាក់វិញមិនងាយដាស់ឲ្យភ្ញាក់ដឹងខ្លួនឡើយ។
- ឆ្មាលួចស៊ីត្រីអាំង ព្រោះតែម្ចាស់មិនបានឲ្យបាយស៊ីឆ្អែត ឯម្ចាស់ពុំបានឲ្យឆ្មាស៊ីឆ្អែត
ក៏ព្រោះខ្លាចឆ្មាខ្ជិលមិនចាប់កណ្ដុរដែលជាសត្វចង្រៃក្នុងផ្ទះ។ - លើលោកនេះគ្មានអ្វីដែលផ្អែមស្មើនឹងពាក្យសំដីបានឡើយ
ហើយក៏គ្មានអី្វដែលក្រអូប និងស្អុយស្មើនឹងកិត្តិយសបានដែរ។
រសនៃស្ករបង្អែមផ្លែទឹកឃ្មុំនិងភេសជ្ជៈនានាគឺផ្អែមជាប់មាត់ជក់ចិត្តត្រឹមតែអណ្តាតនិងបំពងកតែប៉ុណ្ណោះ ចំណែកឯពាក្យសំដីដែលបុគ្គលបានពោលចេញចចាររាក់ទាក់រកគ្នាទៅវិញទៅមកប្រក ដោយភាពផ្អែមទន់ភ្លន់និងកិរិយាគោរព គឺរសនៃមន្តសម្តីនេះបានជ្រាបចូលក្នុងចិត្តគំនិតរបស់យើងយ៉ាងជ្រៅបំផុតយើងនៅតែចាំ និងនឹកឃើញជានិច្ច។
ចំនែក កិត្តិយស វិញគឺគ្រឿងសំអាងមានសារសំខាន់បំផុតសំរាប់ជនទាំងឡាយ។
គេព្រមលះបង់នូវអ្វីៗគ្រប់យ៉ាងដើម្បីបាននូវកិត្តិយសដ៏ប្រសើរថ្លៃថ្លា ព្រោះថាក្លិននៃកិត្តិយសនេះមានខ្លិនសាយភាយគ្រប់ទិសទីឆ្លងនគរឆ្លងទ្វីបសាគរបានឆ្ងាយរយលានម៉ឺនយោជន៍
ថែមទាំងបញ្រ្ចាសខ្យល់។ បើបុគ្គលណាបានសាងសេចក្តីល្អដែលជាប្រយោជន៍សំរាប់ខ្លួន គ្រួសារ សង្គមជាតិនិងសកលលោកពោលគឺសន្តិភាពបុគ្គលនោះរមែងទទួលបានការគោរពស្រឡាញ់ ចូលចិត្តលើកតំកើងពីសំណាក់មនុស្សគ្រប់ជាតិសាសន៍លើសកលនេះ
ហើយកេរ្តិ៍ឈ្មោះកិត្តិយសបុគ្គលនោះឯង រមែងសាយភាយក្រអូបឈ្ងុយឈ្ងប់ទូទាំងនគរនិងសកល។ ផ្ទុយទៅវិញបើបុគ្គលសាងនូវសេចក្តីអាក្រក់បង្កភាពស្មុគស្មាញឲ្យសង្គមមានភាពអសន្តិសុខគ្មានស្ថេរភាព ឬបង្កឲ្យរងនូវភាពក្តៅក្រហាយរងទុក្ខវេទនាដោយសារខ្លួនសព្វបែបយ៉ាងសព្វសារពើបុគ្គលនោះឯងគេឲ្យឈ្មោះថាជាជនគំរក់ហើយកេរ្តិ៍ឈ្មោះដ៏អសោចន៍នឹងសាយ ភាយគ្រប់ទីកន្លែងគ្រប់ច្រកល្ហកទាំងអស់
បើទោះជាគេខំលាក់ខ្លួនពួនអាត្មានៅក្នុងទីសំងាត់យ៉ាងណាក៏គេពុំអាចឃុំគ្រងរាំងខ្ទប់ខ្លិនអាក្រក់នេះមិនឲ្យសាយភាយចេញក្រៅបានដែរ។ - ពិភពលោកនេះពុំមែនជាកម្មសិទ្ធិរបស់នរណាម្នាក់ឡើយ។
- ការរស់បើពុំបានយកចិត្តទុកដាក់ត្រួតពិនិត្យឲ្យបានម៉ត់ចត់រាល់សកម្មភាពទេ គឺគ្មានវិន័យទាល់តែសោះ។
Tuesday, April 28, 2009
សម្តីមាស
Subscribe to:
Posts (Atom)