តំនាលមួយបានលើកឡើងមកនិទានតៗគ្នាអំពីរឿងតាបសដែលជាអ្នកបួសស្លៀកពាក់ស្បង់ចីវភាវនាធម៌អាថ៌នៅក្រោមដើមពោធិ៍ព្រិក្សជារៀងរាល់ថ្ងៃហើយនៅខាងឆ្វេងដៃដែលជាអសនៈរបស់តាបសចម្ងាយប្រហែល៥០ម៉ែត្រមានដំបូកមួយដែលជាជំរកដ៏ជាក់ត្រជុំរបស់សត្វត្រកួត។ជារៀងរាល់ថ្ងៃសត្វត្រកួតតែងតែចេញមកគោរពថ្វាយបង្គំតាបសជានិច្ចហើយតាបសស្តែងនូវសេចក្តីសន្តោសអាណិតចំពោះសត្វដែលមានទឹកចិត្តបរិសុទ្ធចេះគោរពចំពោះបុគ្គលដែលគួរគោរព។ ថ្ងៃមួយមានអ្នកស្រុកបានប្រគេនចង្ហាន់សាច់ត្រកួតឆាបានធ្វើឲ្យចាប់ចិត្តជាប់មាត់យ៉ាងខ្លាំក៏កើតនឹកឃើញដល់សត្វត្រកួតមួយក្បាល ដែលតែងតែមកថ្វាយបង្គំខ្លួនប្រចាំហើយមានគំរោងផែនការងងឹតងងល់ប៉ងសំលាប់សត្វត្រកួតដើម្បីយកសាច់មករំងាប់ចង់របស់ខ្លួន។ តាបសបានត្រៀមដំបងធំមួយក្នុងដៃទុកសំរាប់វាយបំបែកក្បាលត្រកួត-ត្រកួតក៏បានវារចេញពីរូងតាមកិរិយាទំលាប់មកថ្វាយបង្គំតាបសដូចសព្វដង
ក៏សង្កេតឃើញអាកប្បកិរិយាតាបសខុសពីប្រក្រតីមកបានពាក់កណ្តាលក៏ត្រឡប់ក្បាល់វិលចូលរូងវិញ។ចំនែកតាបសក៏ស្ទុះលើកដំបងគប់សំដៅមកត្រកួតតែពុំត្រូវ-ឯត្រកួតបានចូលក្នុងរូងហើយអើតក្បាលចេញក្រៅរន្ធដើម្បីតាបស។ តាបសបានមកដល់មាត់រូងត្រកួតហើយពោលពាក្យលួងលោមត្រកួតឲ្យចេញមកខាងក្រៅ-ដោយពោលឡើងថា៖ឲម្នាលត្រកួតអើយ!ឯងកុំបីទោម្នេញនឹងយើងថ្វីអាត្មាអញគ្រាន់តែលលែងបន្លែងនឹងឯងទេតើម្តេចឯងខឹងនិងភ័យស្លន់ស្លោរម្ល៉េះ?នែឆាប់ចេកមកក្រៅវិញមកយើងនឹងឲ្យបាយចំណីនំនែកដល់ឯងឆី។-ត្រកួតបានតបវិញ៖សាវតាយើងជាសត្វតិរច្ឆានយើងពុំត្រូវការនូវជំនូនដែលមិនបរិសុទ្ធរបស់តាបសឯងដែលរស់ដោយសារបាយបាត្រមានចិត្តមិនស្អាតស្អំល្អតែខាងក្រៅនេះបើសិនជារូងយើងមានជម្រៅដល់ឋាននរកយើងសុខចិត្តចុះទៅឋាននរកវិញប្រសើរជាង។ស្តីតែប៉ុណ្ណេះសត្វត្រកួតក៏ត្បុលក្បាលចូលទៅក្នុងរូងបាត់ទៅ។
(ចប់)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment